Learning Platform Close

ពិធីសម្ពោធជាផ្លូវការ Learning Platform

សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។

គោលបំណង៖

  1. ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។
  2. ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។
  3. ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។

អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចប្រជុំលើកទី៤៖ បរិយាបន្នយេនឌ័រ

  • ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣
  • ០១:៣០ - ០៥:០០ រសៀល
  • Blockchain​ Cafe​

អង្គការបន្ទាយស្រី មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសមាជិកចង្កោមនៃគម្រោងគាំទ្រសង្គមស៊ីវិល (CSS) ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពីបរិយាបន្នយេនឌ័រនា​ដែលនឹងប្រព្រឹត្តិទៅនាឆាប់ៗពេលខាងមុខ។ អ្នកចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបក៏ត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីតាមដានការពិភាក្សាអំពីសកម្មភាពដែលបានស្នើឡើងពីកិច្ចប្រជុំក្រុមចុងក្រោយដោយបន្ទាយស្រី និងធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃសកម្មភាពនីមួយៗ។ ដើម្បីចែករំលែកលក្ខខណ្ឌនៃសេចក្តីយោងរបស់សមាជិកចង្កោមទៅកាន់បណ្តាញ NGO។ ដើម្បីណែនាំគំនិតនៃ IDEASPRIN និងឱកាសនានា។

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​ ​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ