
កម្មវិធី Tech Salon #8 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool។ កិច្ចពិភាក្សានេះនឹងចែករំលែកអំពីគុណសម្បត្តិនៃការប្រើប្រាស់បករណ៍ធ្វើការងារអនឡាញជុំគ្នា និងចំនុចខ្សោយនៃឧបករណ៍ទាំងនោះ រួមទាំងរបៀបជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាដែលសាកសម និងសមស្របជាមួយការងាររបស់អ្នក។
Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។
ចុះឈ្មោះជាមុន៖ https://forms.gle/8jU5Yb5DdQJ9E3gM8
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #7: ការបង្កើតមាតិកាវីដេអូ
នេះជាលើកទី ៧ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក? Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី - Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល - Film Reel អ្នកសម្របសម្រួល ជី សុផាត - Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836
ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង
ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី \"ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង\" សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ! អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។ ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២